Wednesday, December 18, 2024

កិច្ចប្រជុំបច្ចេកទេសលើកទី៣៩ នៃគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុកចាប់ផ្តើមដំណើរការ

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ កិច្ចប្រជុំបច្ចេកទេសលើកទី៣៩ នៃគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក បានចាប់ផ្តើមហើយ ដោយមានថ្នាក់ដឹកនាំ និងអ្នកជំនាញការជាតិ-អន្តរជាតិប្រមាណជិត៣០០នាក់ចូលរួម។ កិច្ចប្រជុំនេះប្រព្រឹត្តិឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ភ្ញៀវជាតិ-អន្តរជាតិ ដែលមានសហប្រធានបារាំង និងជប៉ុន ជាអ្នកសម្របសម្រួលកិច្ចប្រជុំ។ កិច្ចប្រជុំបច្ចេកទេសលើកទី៣៩ នៃគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី១១ និងទី១២ ខែធ្នូ ដោយផ្តោតលើការងារពិនិត្យ និងតាមដានការងារនៅតាមការដ្ឋានជួសជុល និងគម្រោងមួយចំនួនទាក់ទងនឹងតំបន់អង្គរ និងសំបូរព្រៃគុក។ ដោយឡែកនៅថ្ងៃទី១៣ នឹងមានកិច្ចប្រជុំពេញអង្គលើកទី៣១ ដែលធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល អង្គរភូគីត្រា៕KD

អត្ថបទ៖ នាង សំណាង
រូបភាព៖ ហាប់ គឹមអាន, ភោគ ជា

ព័ត៌មានពេញនិយម