Wednesday, December 11, 2024

មួយគ្រួសារស្លាប់ទាំងអស់ ដោយឪពុកដែលជា នាយកសាលាបឋមសិក្សាសិរីជ័យមង្គល បានស្លាប់ក្នុងសភាពចងក រីឯកូន២នាក់ និងប្រពន្ធ តម្រៀបគ្នាស្លាប់នៅលើគ្រែពូក

ខេត្តកណ្ដាល ៖ រឿងសោកនាដកម្មមួយ ដែលមិនគួរកើតមាននៅលើទឹកដីដ៍ផូរផង់របស់កម្ពុជារដ្ឋ នោះឡើយ មួយគ្រួសារស្លាប់ទាំងអស់ ដោយឪពុកដែលជា នាយកសាលាបឋមសិក្សាសិរីជ័យមង្គល ត្រូវបានប្រទះឃើញស្លាប់ក្នុងសភាពចងក រីឯកូន ២នាក់ និងប្រពន្ធ តម្រៀបគ្នាស្លាប់នៅលើគ្រែពូក នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិព្រែកផ្ដៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាលវេលាម៉ោង ០៦ និង ៤០នាទីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ ជនរងគ្រោះចំនួន០៤នាក់ ស្រី០១នាក់ (ស្លាប់ទាំងអស់) ដែល ទី១ មានឈ្មោះ មានឈ្មោះ វុធន សុខចាន់ ភេទ ប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ(ស្លាប់ដោយចងក), ទី២ មានឈ្មោះ ទូច ស្រីហាច ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន ជាប្រពន្ធ(ស្លាប់នៅលើគ្រែពូក), ទី៣ មានឈ្មោះ វុធន ស៊ីជន ភេទប្រុស អាយុ ១០ឆ្នាំ មុខរបរសិស្ស ជាកូន(ស្លាប់នៅលើគ្រែពូក), និងទី ៤ ឈ្មោះ វុធន ស៊ីប៊ែល ភេទប្រុស អាយុ ០៩ឆ្នាំ មុខរបរ សិស្ស ជាកូន(ស្លាប់នៅលើគ្រែពូក) ដែលជនរងគ្រោះអស់មានទីលំនៅកន្លែងកើតហេតុ។សមត្ថកិច្ចសន្និដ្ឋានជំហានដំពូងថា សង្ស័យជាករណី លោកនាយកសាលាបឋមសិក្សាសិរីជ័យមង្គល មានឈ្មោះ វុធន សុខចាន់ ភេទ ប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅនៅក្នុងភូមិព្រែកផ្តៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល បានសម្លាប់កូន ២នាក់ និង ប្រពន្ធ រួចចងកសម្លាប់ខ្លួនតាមក្រោយ។

ទោះបីជាយ៉ាងណា សមត្ថកិច្ចនៅមិនទាន់បានបញ្ជាក់ច្បាស់ ព្រោះករណីនេះស្ថិតក្នុងដំណាក់កាលស៊ើបអង្កេត៕KD

ព័ត៌មានពេញនិយម