Monday, April 21, 2025

ឯកឧត្តម វេង សាខុន ត្រូវបានបញ្ចប់តួនាទីមុនកំណត់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

រាជធានីភ្នំពេញ៖ ព្រះករុណា សម្តេច ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យ ត្រាស់បង្គាប់ បញ្ចប់មុខតំណែង ឯកឧត្តម វេង សាខុន ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មុនកំណត់ កាលពីថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២២។

សូមរំលឹកថា កាលពីកន្លងទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានធ្វើការស្ដីបន្ទោសនិងព្រមានដក ឯកឧត្តម វេង សាខុន រួចមកហើយ ពាក់ព័ន្ធនិងភាពអសកម្មការងារដឹកនាំ ដោយមិនយកចិត្តទុកដាក់ចុះជួយពលរដ្ឋ និងមិនសហការជាមួយក្រសួងនានា លុះពេលនេះស្រាប់តែព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង ឯកឧត្តម ពីរដ្ឋមន្ត្រីកសិកម្មតែម្ដង៕នាគស

ព័ត៌មានពេញនិយម