Wednesday, December 11, 2024

លោកឧត្តមសេនីយ៍ទោ ហួត សុធី ៖ រយៈពេល ៤ថ្ងៃ ដែលខេត្តសៀមរាបបានប្រារព្ធ ព្រះរាជពិធីបុណ្យអុំទូក សភាពការណ៍សន្ដិសុខ ល្អ ស្ងប់ស្ងាត់ និងគ្មានបទល្មើស ព្រហ្មទណ្ឌនោះទេ

ខេត្តសៀមរាប ៖ ថ្លែងមកកាន់ទីភ្នាក់ងារ សារព័ត៌មាន គូលែនដេលី នៅរសៀលថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បញ្ជាក់ថា រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលខេត្តសៀមរាបបានប្រារព្ធ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានប្រជាពលរដ្ឋជាតិ-អន្តរជាតិ មកចូលរួមកំសាន្ត ប្រមាណជាង ៣០ម៉ឺននាក់ គឺអាចរក្សាបាននូវសភាពការណ៍សន្ដិសុខ ល្អ ស្ងប់ស្ងាត់ និងគ្មានបទល្មើសព្រហ្មទណ្ឌនោះទេ នៅទូទាំងខេត្ត ដោយប្រើប្រាស់កងកម្លាំងទាំង៣ ដែលចំណុះឲ្យគណៈបញ្ជាការឯកភាពខេត្ត មានចំនួនជិត ៣០០០នាក់៕KD

ព័ត៌មានពេញនិយម