Wednesday, December 11, 2024

សៀមរាប មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ពីរករណី និងបណ្ដាលឲ្យ ស្លាប់ និងរបួស បួននាក់ ក្នុងឱកាសព្រះរាជពីធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤

ខេត្តសៀមរាប ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោគ មាន ២ករណី ដែលបណ្ដាលឲ្យមនុស្ស ស្លាប់ម្នាក់ និងរបួសចំនួន ៣ នាក់ ក្នុងឱកាសព្រះរាជពីធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នៅទូទាំងខេត្តសៀមរាប។ នេះបើយោងតាមការបញ្ជាក់របស់សមត្ថកិច្ច មកកាន់ទីភ្នាក់ងារសារព័ត៌មានគូលែនដេលី នៅព្រលប់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ សមត្ថកិច្ចថា ក្នុងឱកាសពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះ ខែ និងអកអំបុក គិតចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ រយៈពេល០៣ថ្ងៃ ករណី គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក កើតឡើងចំនួន ០២លើក ប្រៀបធៀបទៅឆ្នាំ២០២៣ មិនមានការកើន ឡើង ឬថយចុះនោះទេ។

សមត្ថកិច្ចបន្តថា នៅក្នុង ២ករណីនោះ សុទ្ធតែកើតឡើងពេលយប់ ទី១ នៅលើផ្លូវជាតិលេខ០៦ ក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង និងទី២ នៅលើផ្លូវក្នុងក្រុងសៀមរាប ដោយមាន ម៉ូតូបង្កខ្លួនឯង ០១ករណី និងរថយន្តតូច ជាមួយម៉ូតូ ០១ករណី ហើយបានបណ្ដាលឲ្យមនុស្សរងគ្រោះសរុបរួមមាន ចំនួន០៤នាក់ (ស្រី០១នាក់) ប្រៀបធៀបទៅឆ្នាំ២០២៣ មានការថយចុះ២២នាក់ ក្នុងនោះស្លាប់ ចំនួន០១នាក់ (ស្រី០នាក់) ប្រៀបធៀបទៅឆ្នាំ២០២៣ មានការថយចុះ០៧នាក់, របួសធ្ងន់ចំនួន០២នាក់ (ស្រី០១នាក់) ប្រៀបធៀបទៅឆ្នាំ ២០២៣ មានការថយចុះ១០នាក់ និងរបួសស្រាលចំនួន០១នាក់ (ស្រី០នាក់) ប្រៀបធៀបទៅឆ្នាំ២០២៣ មានការថយចុះ០៥នាក់ ព្រមទាំងខូចខាតមធ្យោបាយ សរុបចំនួន០៣គ្រឿង ប្រៀបធៀបទៅឆ្នាំ២០២៣ មានការកើនឡើង ០២គ្រឿង មានម៉ូតូចំនួន០២គ្រឿង ប្រៀបធៀបទៅឆ្នាំ២០២៣ មានការកើនឡើង ០២គ្រឿង និង រថយន្ត តូចចំនួន០១គ្រឿង ប្រៀបធៀបទៅឆ្នាំ២០២៣ មិនមានការថយចុះ ឬកើនឡើងនោះឡើយ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ទាំងនោះគឺ បណ្ដាលមកពីការបើកបរក្នុងល្បឿនលឿន៕KD

ព័ត៌មានពេញនិយម