ខេត្តសៀមរាប ៖ ទូក” ង ” ចំនួន ៣២ នឹងត្រូវចូលរួមប្រណាំង ដើម្បីអបអរសាទរ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក តាមដងស្ទឹងសៀមរាប ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប នៅថ្ងៃទី ១៤ និង ១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។ សូមបញ្ជាក់ជូនថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក ខាងមុខនេះ នឹងមានទូកចូលរួមសរុបចំនួន ៣៨ទូក ដែលមានកីឡាករ-ការិនី សរុប ចំនួន ៩៣១នាក់ បំរុង ១៤៩នាក់ ផ្នែកបុរសមានចំនួន ៣៣ទូក រួមទាំងទូកកិត្តិយសស ចំនួន ៦ទូកបន្ថែមទៀតផងដែរ។
ទូក” ង “ទាំង ៣២ទូកនោះ រួមមាន ៖
១. ទូកឈ្មោះ ហនុមាន របស់សាលាខេត្តសៀមរាប
២. ទូកឈ្មោះ ហេឡូត្រាស្ត្ររបោសសម្អាតមីន សែនជ័យបារមីមនុស្សធម៌ (ទូកនារី) របស់អង្គការសម្អាតមិនហេទ្យត្រាស្ត្រ
៣. ទូកឈ្មោះ រំដួលសែនជ័យបារមីអង្គរ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត
៤. ទូកឈ្មោះ ពាមសាមគ្គីមានជ័យ របស់មន្ទីរអប់រំ យុវជន និងកីឡា និង មន្ទីរសុខាភិបាល
៥. ទូកឈ្មោះ នាគាធិបតីបារមីវត្តព្រៃដង្ហើម របស់មន្ទីរមុខងារសាធារណៈខេត្ត មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្ត និងមន្ទីររ៉ែ និងថាមពលខេត្ត
៦. ទូកឈ្មោះ មហិទ្ធិឫទ្ធិសរសែនជ័យបារមីវត្ត សសៃពង របស់រដ្ឋបាលស្រុកក្រឡាញ់ និង រដ្ឋាករទឹកស្វ័យ័ត
៧. ទូកឈ្មោះ យុវជនស្រីសបវរធិបតី របស់មន្ទីរព័ត៌មានខេត្ត,មន្ទីរធម្មការ ៧ និងសាសនាខេត្ត និងមន្ទីរ ឧស្សាហកម្ម បច្ចេកវិទ្យា និង និងនវានុវត្ដន៍
៨. ទូកឈ្មោះ ពិស្ណុការបារមីយាយទេព របស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ត
៩. ទូកឈ្មោះ គ្រុឌមាសតេជោ សែនជ័យ របស់កងរាជអាវុធហត្ថខេត្ត
១០. ទូកឈ្មោះ សៀមរាបក្រុងមរកតអង្គរ របស់រដ្ឋបាលក្រុងសៀមរាប
១១. ទូកឈ្មោះ យាយទេពសម្តែងឫទ្ធិ (ទូកនារី) របស់រដ្ឋបាលក្រុងសៀមរាប
១២. ទូកឈ្មោះ យុវជនសាមគ្គីសែនជ័យបារមី អារញ្ញសាគរ របស់ក្រុមយុវជនស្ម័ត្រចិត្ត
១៣. ទូកឈ្មោះ ព្រះនរាយណ៍សែនជ័យបារមីភ្នំ គូលែន របស់បញ្ជាការដ្ឋាន កងពលធំ អន្តរាគមន៍លេខ២ និងស្នង ការដ្ឋាននគរបាលខេត្ត
១៤. ទូកឈ្មោះ ហនុមានសែនជ័យ របស់តំបន់ប្រតិបត្តិការសឹករងសៀមរាប មន្ទីរធនធានទឹក និងឧតុនិយម, មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
១៥. ទូកឈ្មោះ ស្រីស្នំសែនជ័យបារមីសាលាដំបូង របស់សាលាដំបូងខេត្តសៀមរាប និងរដ្ឋបាលស្រុកស្រីស្នំ
១៦. ទូកឈ្មោះ ហង្សចន្ទមានជ័យបារមីមហានគរ (ទូកនារី) របស់សាខាពន្ធដារខេត្តសៀមរាប
១៧. ទូកឈ្មោះ ព្រះខ័នសឹកបន្ទាយស្រីជីក្រែង មានជ័យបារមីលោកភាគង់ របស់រដ្ឋបាលស្រុកជីក្រែង ស្រុក បន្ទាយស្រី និងមន្ទីរបរិស្ថានខេត្ត
១៨. ទូកឈ្មោះ នាគអង្គរមានជ័យ របស់សភាពាណិជ្ជកម្មរសៀមរាប ឧត្តរមានជ័យ
១៩. ទូកឈ្មោះនាគាធិបតីបារមីនាងកែវ ប្រាំពីរពណ៌ (ទូកនារី) របស់មន្ទីរផែនការ មន្ទីរកិច្ចការនារី, មន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច,នាយកដ្ឋានគាំពារ អភិរក្សបុរាណ និងវត្តព្រៃដង្ហើម
២០. ទូកឈ្មោះ មហាសាមគ្គីតេជៈសែនជ័យ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត
២១. ទូកឈ្មោះ អង្គរសែនជ័យ របស់យោជិភូមិភាគទី៤
២២. ទូកឈ្មោះ អង្គរជុំសែនជ័យ របស់រដ្ឋបាលស្រុកអង្គរជុំ និងធនាគារជាតិ សាខាខេត្តសៀមរាប
២៣.ទូកឈ្មោះ សូទ្រនិគមសែនជ័យបារមីតាពេជ្រ របស់រដ្ឋបាលស្រុកសូទ្រនិគម និង រដ្ឋបាលស្រុកស្វាយលើ
២៤. ទូកឈ្មោះ អភិវឌ្ឍន៍សែនជ័យបារមី សន្តិភាព របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងរតនាគារ
២៥. ទូកឈ្មោះ មហាសាល របស់មន្ទីរទេសចរណ៍ មន្ទីរការងារ បណុ ពុះបណ្តាលវិជ្ជាជីវៈខេត្ត, សមាគម ក្រុមទេសចរណ៍, WE-T. GROUP
២៦. ទូកឈ្មោះ ហង្សមាសមានឫទ្ធិ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរខេត្ត
២៧. ទូកឈ្មោះ តេជោធិបតីបារមីបាគង (ទូកនារី) របស់រដ្ឋបាលស្រុកប្រាសាទបាគង និង សាខាគយ និងរដ្ឋាករខេត្តសៀមរាប
២៨. ទូកឈ្មោះ ពលខណ្ឌអូបីទីមុនីរង្សីមានឬទ្ធិ របស់រដ្ឋបាលស្រុកពួក មន្ទីរពាណិជ្ជកម្ម ខេត្ត និងរដ្ឋបាលស្រុកអង្គរធំ
២៩. ទូកឈ្មោះវារីនមុន្នីសែនជ័យ បារមីអ្នកតាធ្លកស្រុក របស់រដ្ឋបាលរដ្ឋបាលស្រុកវ៉ារិន
៣០. ទូកឈ្មោះ អារញ្ញសាគរធិបតី បារមីស្តេចដំរីសភ្លុកខៀវ របស់វត្តអារញ្ញសាគរ និងពន្ធនាគារខេត្ត
៣១. ទូកឈ្មោះ តេជៈសេនាសាមគ្គីមានជ័យបារមីក្រៃថោង របស់ខេត្តបន្ទាយមានជ័យ
៣២. ទូកឈ្មោះ បរធិបតីសែនជ័យបារមីគោកគួរ របស់វត្តគូរចន្ទរង្សី(ស្រុកពួក)។
ក្នុងការសាទរ នៃព្រះរាជពិធីបុណ្យអុំទូ បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំនេះផងដែរ ក៍មានទូកកិត្តិយសចំនួន ០៦ ចូលរួមផងដែរ ៖
១. ក្រុមប្រឹក្សាខេត្ត (ទូកកិត្តិយស)
២. គណៈអភិបាលខេត្ត (ទូកកិត្តិយស)
៣. មន្ត្រីរាជការសាលាខេត្ត (ទូកកិត្តិយស)
៤. គណៈអភិបាលក្រុង ស្រុក (ទូកកិត្តិយស)
៥. មន្ទីរ អង្គភាពជុំវិញខេត្ត (ទូកកិត្តិយស)
៦. សហគមន៍ភូមិវត្តបូព៌ (ទូកកិត្តិយស)៕KD