ខេត្តសៀមរាប ៖ រឿងរ៉ាវដ៍សែនឈឺចាប់ទាំងគ្រួសារជរងគ្រោះ និងគ្រួសារជនបង្ក នៅក្នុងក្រុងសៀមរាប បន្ទាប់ពីមានសោកនាដកម្ម ដែលមិនធ្លាប់កើតឡើងកន្លងមក ដោយបុរសអតិតសង្សារ ចាក់ប្រហារលើនារីដែលខ្លួនធ្លាប់ស្រលាញ់ ជាច្រើនកាំបិត ត្រង់ចំណុចតូបលក់កាហ្វេមួយកន្លែង ក្បែរស្នងការដ្ឋានខេត្តសៀមរាប ស្ថិតក្នុងភូមិគោគដូង សង្កាត់ទឹកវិល ក្រុងសៀមរាប វេលាម៉ោង ៨ និង ០០នាទីព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៤ រួចជនដៃដល់ បានជិះម៉ូតូ Honda Dream C125 ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប 1Z-7786 ទៅទុកចោល ជាមួយ ទូរស័ព្ទដៃ១គ្រឿង និង ស្បែកជើង ១ គូរ រួចលោតទឹកបញ្ចាប់ជីវិតខ្លួនតាមក្រោយ រហូតដល់ម៉ោង ១៣ និង២០នាទី ថ្ងៃ ខែ ឆ្នាំដដែល ទើបសមត្ថកិច្ច បានរកឃើញសាកសពរបស់ជនសង្ស័យ នៅក្នុងស្ទឹងនៃទំនប់អូរការ ស្ថិតក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ សមត្ថកិច្ចបានបញ្ជាក់មកកាន់ទីភ្នាក់ងារសារព័ត៌មានគូលែន ដេលី នៅរសៀលថ្ងៃដដែលនេះឲ្យដឹងថា «នៅវេលាម៉ោង ០៨ និង០០នាទី ថ្ងៃទី០៦ ខែវិច្ឆិការ ឆ្នាំ២០២៤ មានករណីឃាតកម្មគិតទុកជាមុន ត្រង់ចំណុចតូបលក់កាហ្វេរស់ជនរងគ្រោះស្ថិត ក្នុងភូមិភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀម រាប បង្ករឡើងដោយជនសង្ស័យ ឈ្មោះ ផាន ជីនី ភេទប្រុស អាយុប្រហែល ២០ឆ្នាំ មុខរបរ អ្នកឌីសាញ រស់នៅភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ជាអតីតសង្សារចាស់របស់ជនរងគ្រោះ បានធ្វើសកម្មភាពយកកាំបិតចុងស្រួច ចាក់ទៅលើជនរងគ្រោះ ឈ្មោះ វណ្ណ សុភត្តា ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរ លក់កាហ្វេ បច្ចុប្បន្នរស់ភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ខណះពេលដែលជនរងគ្រោះមកបើកតូបលក់កាហ្វេ ជនសង្ស័យបានជិះម៉ូតូមក ហើយចូលធ្វើសកម្មភាព យកកាំបិតចុងស្រួច ចាក់ទៅលើជនរងគ្រោះជាច្រើនកាំបិត បណ្តាលឲ្យរងរបួសធ្ងន់ ក្រោយពេលបញ្ជូនទៅដល់មន្ទីពេទ្យបង្អែកខេត្តសៀមរាប ក៏បានស្លាប់ ចំណែកជន សង្ស័យ ក្រោយពេលធ្វើសកម្មភាពហើយ បានជិះម៉ូតូគេចខ្លួនបាត់ ។ក្រោយពេលកើតហេតុ កម្លាំងជំនាញធ្វើការ ស្រាវជ្រាវស្វែងរកជនសង្ស័យ រហូតដល់ម៉ោង ១៣ និង២០នាទី ថ្ងៃ ខែ ឆ្នាំដដែល សមត្ថកិច្ច បានរកឃើញសាកសពរបស់ជនសង្ស័យ ឈ្មោះ ផាន ជីនី បានមកលោតទឹកសម្លាប់ខ្លួននៅទំនប់ទឹក ស្ថិតក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុង សៀមរាប ខេត្តសៀមរាប បានស្លាប់បាត់ហើយ»៕KD