Wednesday, December 11, 2024

អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ចេញរបាយការណ៍ បង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស នៅថ្ងៃទី ០២ វិច្ឆិកា ចំនួន ៣ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១៥នាក់

រាជធានីភ្នំពេញ៖ ជនសង្ស័យចំនួន ១៥នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣ករណី ទូទាំងប្រទេសនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ១៥នាក់ រួមមាន ៖

+ជួញដូរ ០ករណី ឃាត់ ០នាក់(ស្រី ០នាក់)

+ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ២នាក់(ស្រី ១នាក់)

+ប្រើប្រាស់ ១ករណី ឃាត់ ១៣នាក់(ស្រី ០នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០២ ខែវិច្ឆិកា រួមមាន ៖

-មេតំហ្វេតាមីន(Ice)= ២,៧៧ក្រាម។

លទ្ធផលខាងលើ ៣អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ៣អង្គភាព

១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ២,១៥ក្រាម។

២ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៦២ក្រាម។

៣ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៣នាក់៕KD
” គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ”

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ព័ត៌មានពេញនិយម