Wednesday, December 11, 2024

រឿងអធិការដ្ឋាននគរបាលក្រុងរុនតាឯក តេជោសែន ចុះចាប់ និង ដកហូតសាច់គោចំនួន ១៥គីឡូ ត្រូវបានបំភ្លឺ

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឃើញមានបណ្តាញសង្គមមួយចំនួនបានសរសេររិះគន់ មកលើកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ដែលបានចុះទៅអនុវត្តចាប់ និង ដកហូតសាច់គោចំនួន ១៥គីឡូ ពីតូបលក់សាច់គោរបស់អាជីវករ ឈ្មោះ យូ ស៊ីនឌីន ។ ពាក់ព័ន្ធនឹងករណីខាងលើនេះ អធិការ នៃអធិការដ្ឋាននគរបាលក្រុងរុន តាឯកតេជោសែន បានធ្វើការបំភ្លឺថា៖ ការអនុវត្តនេះ ដោយមានបណ្ដឹងពីប្រជាពលរដ្ឋ និងការស្នើសុំសហ ការពីខាងមន្ត្រីជំនាញពេទ្យសត្វ របស់មន្ទីរកសិកម្មខេត្ត និងម្ចាស់ទីតាំងសត្វឃាតនៅក្រុងឈ្មោះ វាសនា ក្នុងគោលបំណងទប់ស្កាត់នូវការនាំសាច់គោដែលមិនមានប្រភពច្បាស់លាស់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ សុខភាពប្រជាពលរដ្ឋ ឬគុណភាព និងតម្លៃសាច់គោនៅក្រុងរុនតាឯក អធិការ នៃអធិការដ្ឋាននគរបាល ក្រុងរុនតាឯកតេជោសែន បានចាត់តាំងកម្លាំងជំនាញ ដើម្បីចុះសហការជាមួយមន្ត្រីពេទ្យសត្វ ទៅធ្វើការ ពិនិត្យ និងដកហូតយកសាច់គោចំនួន ១៥គីឡូ ពីតូបលក់សាច់គោឈ្មោះ យូ ស៊ីនឌីន ភេទប្រុស ដែល បានយកមកពីស្រុកស្រីស្នំ ដើម្បីយកមកលក់នៅក្នុងទីតាំងក្រុងរុនតាឯក ។ក្រោយពីបានពិនិត្យ និងធ្វើការណែនាំដល់ម្ចាស់តូបលក់សាច់គោខាងលើ ម្ចាស់តូបក៏បានយល់ព្រម ទទួលស្គាល់កំហុសខុសឆ្គងរបស់ខ្លួន ហើយកម្លាំងសមត្ថកិច្ច ក៏បានធ្វើការអប់រំ និងធ្វើកិច្ចសន្យាប្រគល់ សាច់គោចំនួន ១៥គីឡូ ជូនគាត់វិញ ៕KD

ព័ត៌មានពេញនិយម