Thursday, November 21, 2024

នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងខុសច្បាប់ (បៀរ ស៉ីគូទឹកឬស៉ីគូថៃ) ចំនួន០៨នាក់ បញ្ជូនទៅតុលាការ

ខេត្តសៀមរាប ៖ កាលពីវេលាម៉ោង១៧ និង៣០នាទីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ មានអនុវត្តតាមបទបញ្ជារយ៉ាងម៉ឺងម៉ាត់ របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្នុងការរិតបន្តឹងគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព នៅទូទាំងខេត្តទេសចរណ៍មួយនេះ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការបានចុះធ្វើការបង្ក្រាបកន្លែងលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀរ ស៊ីគូទឹកឬស៊ីគូថៃ) ចំនួន២វង់ និងឃាត់ខ្លួនអ្នកញៀន និងលេងល្បែង ចំនួន០៨នាក់ នៅចំណុច ផ្ទះរបស់ឈ្មោះ សេង រ័ត្ន ដែលស្ថិតក្នុងភូមិអន្លង់សំណរ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប កសាងសំណុំបញ្ជូនទៅតុលាការ។ នេះបើយោងតាមការបញ្ជាក់ពីប្រភពដែលច្បាស់ការណ៍ មកទីភ្នាក់ងារសារព័ត៌មាន គូលែនដេលី នៅព្រលប់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៤។ ប្រភពបានឱ្យដឹងថា មនុស្សប្រុសស្រី ប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ ដែលសមត្ថកិច្ចឃាត់បានទាំងនោះមាន ៖ ១.ឈ្មោះ លី ស្រីពៅ ភេទស្រី អាយុ៥៣ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិអន្លង់សំណរ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។ ទី២.ឈ្មោះ លឹម ប៊ុនហេង ភេទប្រុស អាយុ៥៧ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិបេង ឃុំ.ស្រុកជីក្រែង ខេត្តសៀមរាប ។ ទី៣.ឈ្មោះ ហ៊ាង វ៉ាង ភេទស្រី អាយុ៦០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ.ឃុំអន្លង់សំណរ ស្រុកឃីក្រែង ខេត្តសៀមរាប។ ទី៤.ឈ្មោះ ហ៊ុត ភាក់ ភេទស្រី អាយុ៤៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ.ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ ទី៥.ឈ្មោះ សេង ចំប៉ា ភេទស្រី អាយុ៤៣ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ.ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ ទី៦.ឈ្មោះ ស្មោញ ហ៊ាង ភេទស្រី អាយុ៥១ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិអន្លង់ចំបក់ ឃុំ.ស្រុកជីក្រែង ខេត្តសៀមរាប។ ទី៧.ឈ្មោះ អ៊ុំ ហៀរ ភេទស្រី អាយុ៥៦ឆ្នាំ ទីលំនៅភូមិ.ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប និងទី៨.ឈ្មោះ ស៊ីន ថី ភេទស្រី អាយុ៣៧ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិអន្លង់ចំបក់ ឃុំ.ស្រុកជីក្រែង ខេត្តសៀមរាប ហើយដកហូតវត្ថុតាងបាន ៖

១.ប្រាក់ចំនួន បួនម៉ឺនមួយពាន់ប្រាំរយរៀល
២.សៀវភៅលុយរាប់ ចំនួន១
៣.បៀរលេងចំនួន០៣ហ៊ូរ
៤.កំរាលក្រាលលេងបៀរចំនួន០៣ ។
ប្រភពដដែលបានបន្តថា នៅចំពោះមុខសមត្ថកិច្ច អ្នកលេងល្បែងទាំង០៨នាក់នោះ បានសារភាពថា ទីតាំងដែលពួកគេទៅលេងល្បែងបៀរ(ស៊ីគូទឹកឬស៊ីគូថៃ) គឺស្ថិតនៅផ្ទះរបស់ឈ្មោះ សេង រ័ត្ន ភូមិអន្លង់សំណរ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ចាប់ផ្តើមលេងនៅវេលាម៉ោង១៤ និង០០នាទី របៀបនៃការលេងគឺ ធ្វើមេចែកបៀរម្នាក់ម្តង(ឧ:អ្នកណាឈ្នះ គឺជាអ្នកធ្វើមេ)។

ប្រភពបានបញ្ជាក់ថា អ្នកលេងល្បៃងស៊ីសងខុសច្បាប់ ចំនួន០៨នាក់ ដែលមានឈ្មោះដូចបានរៀបរាប់ខាងលើ ត្រូវបានកន្លងជំនាញ របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបរួចរាល់ហើយ៕KD

ព័ត៌មានពេញនិយម