Thursday, November 21, 2024

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ទទួលជួបសម្តែងការគួរសម ជាមួយតំណាងស្នងការដ្ឋានពន្លត់អគ្គិភ័យខេត្តឃ្យុងគី ក្រោយចូលរួមពិធីជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ប្រធានសភាខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ

ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានទទួលជួបសម្តែងការគួរសម និងពិភាក្សាសំណេះសំណាល ដោយឡែក ជាមួយលោក SON YONG JUN តំណាងស្នងការដ្ឋានពន្លត់អគ្គីភ័យ ខេត្តឃ្យុងគី នៃសាធារណរដ្ឋកូរ៉េ។ សូមជម្រាបជូនផងដែរថា នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃដដែលនេះផងដែរ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត ក៍អញ្ជើញចូលរួមពិធីជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម KIM JIN KYUNG ប្រធានសភាខេត្ត Gyeonggi-do ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ព្រមទាំងបាន អញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលរថយន្តពន្លត់អគ្គីភ័យ ចំនួន ២គ្រឿង សម្រាប់បំរើការនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងរថយន្តគិលានសង្គ្រោះចំនួន ២គ្រឿង សម្រាប់រដ្ឋបាលសាលាខេត្តចាត់ចែកផងដែរ៕KD

ព័ត៌មានពេញនិយម