ខេត្តសៀមរាប ៖ មានករណីប្រទះឃើញ កូរ៉េខាងត្បូង ម្នាក់ដេកស្លាប់ នៅក្នុងបន្ទប់លេខ ០៣ នៃផ្ទះជួលមួយកន្លែង ដែលស្ថិតនៅភូមិ វត្តបូព៌ សង្កាត់ សាលាកំរេីក ក្រុងសៀមរាប ខេត្តសៀមរាប បន្ទាប់ពីមានក្លិនស្អុយ ដល់ម្ចាស់ផ្ទះជួលដឹង និងរាយការណ៍ជូនសមត្ថកិច្ច នៅវេលាម៉ោង ២១ និង ០៣ នាទី ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៤។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា សាកសពឈ្មោះ LEE JONGYOUL ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិ កូរ៉េខាងត្បូង មុខមុខរប គ្មាន កាន់លិខិតឆ្លងដែនលេខ M38555016 ស្នាក់នៅទីតាំងកេីតហេតុខាងលើ។
ប្រភពដដែលបានបន្តថា យោងតាមការបំភ្លឺពីឈ្មោះ ណី ភ័រលេន ភេទប្រុស ជនជាតិ ខ្មែរ ត្រូវជាម្ចាស់ផ្ទះជួលបានអោយដឹងថា សពជនរងគ្រោះបានចូលមកជួលបន្ទប់លេខ០៣ ក្នុងទីតាំងកេីតហេតុខាងលើតែម្នាក់ឯងកាលពីចុងឆ្នាំ ២០២២ អំឡុងពេលស្នាក់នៅខ្ញុំតែងតែឃេីញគាត់ចេញចូលជាធម្មតា ហេីយគាត់ជាមនុស្សចូលចិត្ត ជក់បារីនឹងផឹកស្រាផងដែរ។ លុះដល់វេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៤ ខ្លួនបានចាប់អារម្មណ៍មិនឃេីញជនរងគ្រោះចេញក្រៅដូចសព្វដង ក៏បានឡេីងទៅរកមេីលដល់បន្ទប់ ស្រាប់តែមានធុំក្លិនស្អុយចេញពីបន្ទប់ជនរងគ្រោះមកក្រៅ ភ្លាមៗនោះ ខ្លួនបានបេីកបង្អួចមេីល ក៏ឃេីញជនរងគ្រោះដេកស្លាប់នៅលេីគ្រែ បន្ទាប់មកខ្ញុំក៏បានរាយការណ៍ទៅសមត្ថកិច្ច។
សមត្ថកិច្ចបានបញ្ជាក់ថា តាមការពិនិត្យសាកសព និងការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ បុរសជនជាតិកូរ៉េខាងត្បូងដែលស្លាប់ខាងលើ ដោយសារ ស្ទះសរសៃឈាមបេះដូង។ សាកសពបានយកទៅរក្សាទុកនៅវត្តទឹកថ្លារាជធានីភ្នំពេញដើម្បីគ្រប់គ្រងនិងបន្តនីតិវិធី៕KD