រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការបង្គាប់ឲ្យឃុំខ្លួនឈ្មោះកាំរូទីន ស៊ូហៃមុី អាយុ ៣៣ ឆ្នាំជនជាតិឥស្លាម កាន់សាសនាឥស្លាម មុខរបរជាប្រធានអន្តេវាសិកដ្ឋានសិស្សស្រី នៃវិទ្យាស្ថានអាន់នៀកម៉ាស់អាល់ឥស្លាមមីយ៉ាស់ភ្នំពេញ២ ដែលជនល្មើសត្រូវបានដាក់ស្ថិតនៅក្រោមការពិនិត្យពីបទរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ទាក់ទងនឹងជនល្មើសប្រព្រឹត្តនៅចំណុចវិទ្យាស្ថានអាន់នៀកម៉ះឥស្លាមមីយ៉ះភ្នំពេញពីរ ស្ថិតនៅក្រុមមួយភូមិ៤ សង្កាត់ច្រាំងចំរះ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ កាលកំឡុង ខែ មីនា ឆ្នាំ ២០២៤ ដែលបទល្មើសមានបញ្ញត្តិចែងឲ្យផ្ដន្ទាទោសមាត្រាទី ២៤០ នៃក្រុមព្រហ្មទណ្ឌ។ សូមរំលឹកជូនផងដែរថា ក្រោយពីមានការបង្ហោះនៅតាមបណ្ដាញសង្គមហ្វេសប៊ុកស្នើសុំឲ្យមានការស្រាវជ្រាវចំពោះជនល្មើសចំពោះការំលោភក្មេងសិស្សស្រីចំនួន ១៨នាក់ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរង និងលោកឧត្តមសេនីយ៍ទោ សុខ សំបូរ ប្រធាននាយកដ្ឋានបានធ្វើកាស្រាវជ្រាវស្វែងរកជនរងគ្រោះយកមកសាកសួរ ក្នុងនោះជនរងគ្រោះចំនួន ៤ នាក់បានដាក់ពាក្យបណ្ដឹង និងបានកោះហៅជនល្មើសមកសាកសួរ ប៉ុន្តែជនល្មើសមិនព្រមឆ្លើយសារភាពទទួលកំហុសនោះទេ បើទោះបីជាមានជនរងគ្រោះជាច្រើនបានចេញមុខមកបំភ្លឺក្នុងរឿងនេះយ៉ាងណាក៍ដោយ។ ប្រជាពលរដ្ឋជាច្រើនសម្ដែងការសាទរជាខ្លាំងចំពោះចំណាត់ការ របស់សាលាដំបូងរាជធានីភ្នំពេញ ក៏ដូចជានាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ ដែលដឹកនាំដោយលោកឧត្តសេនីយ៍ទោ សុខ សំបូរ បានធ្វើការយ៉ាងយកចិត្តទុកដាក់ជូនពលរដ្ឋរងគ្រោះ៕KD