Saturday, November 23, 2024

លោកឧត្តមសេនីយ៍ទោ ហួត សុធី ឱ្យក្រុមហ៊ុនផ្តល់សេវាសន្តិសុខ សហគ្រាសគ្រឹះស្ថាន និងក្រុមហ៊ុន E Sucurity Service បន្តកិច្ចសហប្រតិបត្តិការ ល្អប្រសើរបន្ថែមទៀតជាមួយមន្រ្តីជំនាញ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ

ខេត្តសៀមរាប ៖ រសៀលថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៤ នេះ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការនគរបាលខេត្តសៀមរាប អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសន្តិសុខឯកជន ជាមួយក្រុមហ៊ុនផ្តល់សេវាសន្តិសុខ និងសហគ្រាសគ្រឹះស្ថានប្រើប្រាស់ កម្លាំងភ្នាក់ងារសន្តិសុខផ្ទាល់ខ្លួន ដោយមានការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយ នាយរងការិយាល័យចំណុះផែនការងារសន្តិសុខ ក្រុមហ៊ុនផ្តល់សេវាសន្តិសុខ ក្រុមហ៊ុន E Sucurity Service និងសហគ្រាសគ្រឹះស្ថានដែលពាក់ព័ន្ធផងដែរ។ ក្រោយ លោកនាយការិយាល័យគ្រប់គ្រងសន្តិសុខឯកជន បានធ្វើសេចក្តីរាយការណ៍ បូកសរុបលទ្ធផលការងារសន្តិសុខឯកជន និងមានមតិចូលរួមយោបល់ ការធ្វើបទបង្ហាញ របស់តំណាងក្រុមហ៊ុនផ្តល់សេវាសន្តិសុខ និងសហគ្រាសគ្រឹះស្ថានរួចមក លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមានប្រសាសន៍ លើកសរសើរដល់ ក្រុមហ៊ុនផ្តល់សេវាសន្តិសុខ សហគ្រាសគ្រឹះស្ថាន និងក្រុមហ៊ុន E Sucurity Service ដែលបានចូលរួមសហការល្អជាមួយមន្រ្តីជំនាញក្នុងកិច្ចប្រតិបត្តិការនាពេលកន្លងមក។

លោកឧត្តមសេនីយ៍ទោ ស្នងការ ក៍សូមឱ្យក្រុមហ៊ុនផ្តល់សេវាសន្តិសុខ សហគ្រាសគ្រឹះស្ថាន និងក្រុមហ៊ុន E Sucurity Service បន្តអនុវត្តកិច្ចសហប្រតិបត្តិការនេះឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងគោលដៅរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ។

ជាកិច្ចបញ្ចប់លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានប្រគល់ជូននូវលិខិតអនុញ្ញាតរបស់រដ្ឋបាលខេត្តសៀមរាបជូនដល់សហគ្រាសគ្រឹះស្ថានថ្មីចំនួន ០៤ផងដែរ ៕KD

ព័ត៌មានពេញនិយម