Wednesday, December 11, 2024

សមត្ថកិច្ចនឹងបញ្ជូន លោក កាម៉ារូទីន ស៊ូហៃមី ប្រធានគ្រប់គ្រងមួយផ្នែកសាលាខ្មែរឥស្លាម ពាក់ព័ន្ធករណីប្រទូស្តកេរិ៍ និងរំលោភសេពសន្ថវ:លើក្មេងស្រី ទៅតុលាការ នៅថ្ងៃស្អែក

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ សមត្ថកិច្ចនឹងបញ្ជូនខ្លួនលោក កាម៉ារូទីន ស៊ូហៃមី ប្រធានគ្រប់គ្រងមួយផ្នែកសាលាខ្មែរឥស្លាម ទៅតុលាការ។ នេះបើយោងតាមការឱ្យដឹងពីមន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។ មន្ត្រីជាន់ខ្ពស់ដដែលបានបន្តថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សមត្ថកិច្ចបានឃាត់ខ្លួនលោក កាម៉ារូទីន ស៊ូហៃមី នាយកគ្រប់គ្រងសាលាខ្មែរឥស្លាម ពាក់ព័ន្ធករណីប្រទូស្តកេរិ៍ និងរំលោភសេពសន្ថវ:លើក្មេងស្រី តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការ។

មន្ត្រីជាន់ខ្ពស់ដដែលបានបញ្ជាក់ឲ្យដឹងថា ការឃាត់ខ្លួននេះ គឺមានភស្តុតាងគ្រប់គ្រាន់ក្នុងការដាក់បន្ទុកលើគាត់៕KD

ព័ត៌មានពេញនិយម