រាជធានីភ្នំពេញ ៖ លោក ហួត សុធី ត្រូវបានតែងតាំងជាសមាជិក និងជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណ កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ដោយសេចក្ដីសម្រេចរបស់ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៤។ ការតែងតាំងនេះធ្វើឡើងដោយយោងតាម:
– សេចក្តីណែនាំលេខ ១១៣ សណ.គក ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៩។
– សំណូមពរការងារ និងសមត្ថភាពមន្ត្រីគណបក្ស។
-សំណើរបស់គណៈចាត់តាំងនៃគណៈកម្មាធិការកណ្តាល។
– ស្មារតីអង្គប្រជុំគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤៕KD