Wednesday, December 11, 2024

រឿងរថយន្ត BMW I8 ដែលកម្លាំងស្នងការដ្ឋាន ឃាត់ និងនាំមនុស្សប្រុសស្រី២នាក់ ក្រោយមានកិច្ចស្នើសុំសហការ របស់នគរបាលរាជធានីភ្នំពេញ ពេលនេះបានបញ្ជូនទៅម្ចាស់ករណីហើយ

ខេត្តសៀមរាប ៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២៤ មានរឿងរថយន្ត BMW I8 ពណ៌ខៀវលាយក្រហម ផ្លាកលេខ ភ្នំពេញ 2BI-8000 នៅលើផ្លូវ៧មករា មុខសាលារៀនភ្យូឆឺរប្រាយ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឃាត់ និងនាំខ្លួនបុរសម្នាក់ រួចបន្តស្រាវជ្រាវ ឃាត់បានបក្ខពួកជាស្ត្រីម្នាក់ទៀត បន្ទាប់ពីមានកិច្ចស្នើសុំសហការ របស់នគរបាលរាជធានីភ្នំពេញ ដែលទទួលពាក្យបណ្ដឹង ពីជនរងគ្រោះ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤កន្លងទៅ ថាជនសង្ស័យ «ទិញរថយន្តរួចប៉ុន្តែ ជនសង្ស័យបានបង្កកសាច់ប្រាក់ក្នុងធនាគារវិញមិនឱ្យអ្នកលក់រថយន្តដកបាននោះទេ »។ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បន្តថា ជនសង្ស័យ ទាំង២នាក់នោះ ទី១ មានឈ្មោះ កែវ ចាន់ធា ហៅ កែវ យ៉ាលី ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (វិជ្ជមាន +) និងទី២ មានឈ្មោះ សារ៉ែន ភិរុន ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (វិជ្ជមាន+ )។

ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបញ្ជាក់ថា ជនសង្ស័យប្រុសស្រី (វិជ្ជមានសារធាតុញៀន)ទាំង២នាក់ ត្រូវបានប្រគល់ទៅឱ្យនគរបាលរាជធានីភ្នំពេញ ដែលជាម្ចាស់ករណីហើយ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤នេះ៕KD

ព័ត៌មានពេញនិយម