Wednesday, December 11, 2024

ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវសមត្ថកិច្ចក្រុងភ្នំពេញ ឃាត់ខ្លួនភ្លាមៗបន្ទាប់ពីមកពីបំពេញទស្សនៈកិច្ចនៅប្រទេសចិន

រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នេះ សារពត័មានមួយនៅក្នុងស្រុកបានធ្វើការផ្សាយ នៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា រដ្ឋលេខាធិការទីស្តីគណៈរដ្ឋមន្ត្រី លោក ដួង តារា បន្ទាប់ពីត្រលប់មកពីបំពេញទស្សនៈកិច្ចជាមួយកឹកឹ នៅចិន ដល់ដីខ្មែរភ្លាម ក៏ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃ បង្ហាញដីការនាំខ្លួនទៅកាន់ស្នងការដ្ឋានរាជធានីភ្នំពេញ យ៉ាងតក់ក្រហល់ បន្ទាប់ពីលោកឪពុកធម៌លោកលី សាម៉េត ហៅគ្រូមា ជាប់ចោទថាបានដើរបោកប្រាស់ និងសន្យាខ្យល់រត់ដំណែងខ្យល់ ដោយយកតួនាទីបុណ្យសក្ត័ ដើរសំញែងបោកមនុស្សច្រើននាក់បានលុយវាល់លានដុល្លារអាមឹរិក ។ សារព័ត៌មានដដែលបានបន្តថា បន្ទាប់ពីសម្តេចតេជោប្រកាសឲ្យសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនឆបោកនោះ ត្រូវបានប្រគល់ខ្លួនឲ្យសមត្ថកិច្ចនាំខ្លួនពីផ្ទះទៅកាន់ស្នងការដើម្បីកុំឲ្យមានការថតរូបវាយខ្នោះព្រោះខ្លាចខ្មាស់គេ ទើបបានជាក្រុមអ្នកសារពត៌មាន តាមប្រមាញ់មិនមានរូបទាល់តែសោះ ។ តែទោះជាយ៉ាងណា លោក ដួងតារា ត្រូវបានគេស្គាល់ថា ជាខ្មែរអនិកជន ដែលបានបង្កើតផេកហ្វេសបុក ឈ្មោះថា សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែន។ ក្រោយមកសម្តេចតេជោ បានប្រកាសរកឈ្មោះអ្នកកាន់ផេកនោះដើម្បីប្រគល់ការងារជាប្រធានក្រុមការងារហ្វេសប៊ុករបស់សម្តេច ។ សារព័ត៌មានដដែលបានបញ្ជាក់ថា បន្ទាប់ពីកាន់តួនាទី ជំនួយការផ្ទាល់សម្តេចតេជោហ៊ុន សែន និងជាអ្នកទទួលដោះស្រាយការងារ បណ្តឹងប្រជាពលរដ្ឋតាមហ្វេសប៊ុក ឃើញថា ក្រុមខូចខិលខូចទុច្ចរឹតមួយចំនួនធំ ចាប់ផ្តើមស្គាល់ឥទ្ធិពលរបស់លោក ដួង តារា និងចាប់ផ្តើមស្និទ្ធស្នាលជាក្លើម្រាក់ បងធម៌ ប្អូនធម៌ កូនធម៌ ឪធម៌ ជាហូរហែ ដើរខុសតួនាទី រហូតលែងមានការទុកចិត្តពីថ្នាក់ដឹកនាំផងដែរ ។ប៉ុន្តែទោះបីជាយ៉ាង សារព័ត៌មានខាងលើបានបញ្ជាក់បន្ថែមថា នៅជា ព័ត៌មានបឋមតែប៉ណ្ណោះ ហើយករណីឃាត់ខ្លួនលោក ដួង តារា ពីសំណាក់សមត្ថកិច្ចក្រុងភ្នំពេញនេះ នៅមិនទាន់ដឹងថាពាក់ព័ន្ធនឹងបទល្មើសអ្វីឲ្យពិតប្រាកដ្ឋនៅឡើយទេ៕KD

ព័ត៌មានពេញនិយម