Friday, October 18, 2024

ស្ត្រីជនជាតិរុស្ស៊ីម្នាក់បានស្លាប់ នៅក្នុងបន្ទប់ជួល ស្ថិតនៅភូមិគោកក្រសាំង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប

ខេត្តសៀមរាប ៖ ស្ត្រីជនជាតិរុស្ស៊ីម្នាក់បានស្លាប់ នៅក្នុងបន្ទប់ជួល ស្ថិតនៅភូមិគោកក្រសាំង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីវេលាម៉ោង វេលាម៉ោង ២៣ និង ៤៥ នាទី ថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៤  ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា សាកសពស្ត្រីខាងលើមានឈ្មោះ KOVAL ENKO EVGENI IA អាយុ ៥៤ឆ្នាំ មុខរបរ គ្មាន កាន់លិខិតឆ្លងដែនលេខ 66N2134107 ស្នាក់នៅបណ្ដោះអាសន្ន ទីតាំងកើតហេតុខាងលើ។
ប្រភពដដែលបន្តថា នៅកន្លែងកើតហេតុឈ្មោះ KOVALENKO DMITRI ភេទប្រុស ជនជាតិរុស្ស៊ី ត្រូវជាប្តីរបស់សពបានឲ្យដឹងថា រូបគាត់ និងប្រពន្ធបានចូលមកស្នាក់នៅបន្ទប់លេខ០៣ ក្នុងទីតាំងខាងលេី កាលពីដេីមខែ មិថុនា ឆ្នាំ២០២៤ អំឡុងពេលរស់នៅប្រពន្ធរបស់គាត់ ពុំដែលមានបញ្ហាអ្វីនោះទេ ដោយគាត់ជាមនុស្សចូលចិត្តជក់បារី និងផឹកស្រាជាប្រចាំ ជាក់ស្ដែងនៅវេលាម៉ោង ២២ និង៥០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ គាត់ និងប្រពន្ធ(សព)កំពុងអង្គុយផឹកតែ រួចមកប្រពន្ធ(សព) ក៏បានចូលទៅបន្ទប់ទឹក ពេលចេញមកវិញ អង្គុយលើកៅ ស្រាប់តែគាត់មានអាការៈ ចុកដើមទ្រូង ហត់ដង្ហក់ខ្លាំងៗ ដងខ្លួនចាប់ផ្តើមប្រែពណ៌ស្វាយ ហើយក៏បានដួលធ្លាក់ពីលើកៅអីផ្កាប់មុខទៅ និងឥដ្ឋការ៉ូ ភ្លាមៗនោះ រូបគាត់ជាប្ដីក៏បានហៅអ្នកនៅក្បែរបន្ទប់ និងប្រាប់ម្ចាស់ផ្ទះឱ្យហៅគ្រូពេទ្យឯកជនមកជួយសង្គ្រោះ ហើយពួកគាត់បានធ្វើចលនាបេះដូងប្រហែល១៥នាទី ប្រពន្ធគាត់នៅតែពុំដឹងខ្លួន រហូតដល់វេលាម៉ោង២៣ និង ៤៥នាទីថ្ងៃ ខែ ឆ្នាំដដែល ក្រុមគ្រូពេទ្យមកដល់ និងពិនិត្យឃើញថាប្រពន្ធគាត់បានផុតដង្ហើមស្លាប់បាត់ហើយ។
ប្រភពបានបញ្ជាក់ថា តាមការពិនិត្យសាកសព និងការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ ស្ត្រីខាងលើបានស្លាប់ដោយសារ ស្ទះសសៃឈាមបេះដូង។ សាកសពបានយកទៅរក្សាទុកបណ្ដោះអាសន្ននៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបដើម្បីរង់ចាំការសម្រេចរបស់ស្ថានទូតសាម៉ី៕KD

ព័ត៌មានពេញនិយម