Friday, November 22, 2024

ក្រសួងអប់រំយុវជននិងកីឡា និងប្រារព្ធពិធីទិវាគ្រូបង្រៀន ក្រោមប្រធានបទ “គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង”

រាជធានីភ្នំពេញ៖ ពិធីទិវាគ្រូបង្រៀន ០៥ តុលា ២០២២ និងប្រារព្ធ ឡើងនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងតាមរយៈប្រព័ន្ធអេឡិចត្រូនិច ក្រោមប្រធានបទ “គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង”។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំយុវជននិងកីឡា នៅថ្ងៃទី ០៣ ខែតុលាឆ្នាំ ២០២២ នេះ។

បើតាមសេចក្ដីប្រកាសរបស់ក្រសួងបានឲ្យដឹងថា ដោយយោងតាមអនុក្រឹត្យលេខ ៤៧ អនក្រ.បក ដែលចុះថ្ងៃទី ០៣ ខែកញ្ញាឆ្នាំ ១៩៩៧ ស្ដីពីការបង្កើតទិវាគ្រូបង្រៀន នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងតែងតែបានសហការជាមួយសមាគមបុគ្គលិកសិក្សាខ្មែរ ហៅកាត់ថា ស.ប.ស.ខ អង្គការយូណេស្កូ និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដើម្បីប្រារព្ធពិធីនេះឡើងរហូតមក។

សេចក្ដីប្រកាសបន្តថា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា និងថ្លែងបឋកថាស្ដីអំពី “ភាពជាអ្នកដឹកនាំសាលា គឺជាគន្លឹះនៃកំណែទម្រង់សាលារៀន” និងធ្វើវេទិកាពិភាក្សាទុកមូលក្រោមប្រធានបទ “ការធ្វើបរិវត្តកម្មវិស័យអប់រំ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព”ផងដែរ។

គួរបញ្ជាក់ផងដែរថា ក្នុងកម្មវិធីនេះនឹងមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡា មន្ត្រីរាជការនៃអង្គភាពក្រោមឱវាទទ្រឹស្ដីការក្រសួង បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ នៃមន្ទីរអប់រំយុវជននិងកីឡារាជាធានី-ខេត្ត តំណាងសមាគមបុគ្គលិកអ្នកសិក្សាខ្មែរ ស.ប.ស.ខ អង្គការយូណេស្កូ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងតំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ៕នាគស

ព័ត៌មានពេញនិយម