Thursday, November 21, 2024

សម្តេចតេជោ នឹងអញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពង់ ចែកសញ្ញាបត្រ ដល់និស្សិត ជិត៤ពាន់នាក់

រាជធានីភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជិត៤ពាន់នាក់ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណជ្រោយចង្វារ(OCIC) ម៉ោង ០៧ និង ៣០នាទីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ស្អែកនេះ។

ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពង់ របស់សម្ដេច ពិធីនេះនឹងប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានមួយ ប្រមាណ ៣,៨៦៦នាក់ នារី ៣,៣៨២នាក់ ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០២០-២០២១។

និស្សិតដែលទទួលសញ្ញាបត្រនេះ រួមមានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ក្នុងនោះក៏មាននិស្សិតថ្នាក់បរិញ្ញាបត្រ ផ្នែកអាហារូបករណ៍របស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥០នាក់ នារី ៤៧នាក់ផងដែរ។

នេះបើយោងតាម facebook ផ្លូវការរបស់សម្ដេច៕នាគស

ព័ត៌មានពេញនិយម