Wednesday, December 11, 2024

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សំណូមពរ ឱ្យប្រកាន់ខ្ជាប់នូវចំណុចសុវត្ថិភាពសំខាន់ៗ ក្នុងឱកាសថ្ងៃឈប់សម្រាកនាពិធីបុណ្យភ្ជុំបិណ្ឌ

ខេត្តសៀមរាប ៖ នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ នេះ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប សំណូមពរ ក្នុងឱកាសថ្ងៃឈប់សម្រាកនាពិធីបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋខ្មែរដែលកាន់ព្រះពុទ្ធសាសនាប្រាកដជាធ្វើដំណើរទៅកាន់ទីវត្តអារាមនានា និងធ្វើដំណើរទៅជួបញាតិមិត្តបងប្អូន ជួបជុំគ្រួសារ តាមមធ្យោបាយផ្ទាល់ខ្លួនឬផ្សេងៗ សូមប្រកាន់ខ្ជាប់នូវចំណុចសុវត្ថិភាពសំខាន់ៗ ដើម្បីធានាសុវត្ថិភាពក្នុងការបើកបរ។ សំណូមពរទាំងនោះរួមមាន ៖

– អ្នកប្រើប្រាស់ម៉ូតូត្រូវមានកញ្ចក់មើលក្រោយ និងពាក់មួកសុវត្ថិភាព

– អ្នកប្រើប្រាស់រថយន្តត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរ

– ហាមបើកបរលើសល្បឿនដែលច្បាប់បានកំណត់

– គោរពសិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វ

– ហាមបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងគ្រឿងញៀន

– ប្រកាន់ស្តាំ

– ហាមប្រើប្រាស់ទូរស័ព្ទពេលកំពុងបើកបរ ដោយគ្មានឧបករណ៍ភ្ជាប់ទំនាក់ទំនង

– ហាមជែងក្នុងស្ថានភាពគ្រោះថ្នាក់

– ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានទៀងទាត់

– មិនត្រូវផ្ទុកមនុស្សលើដំបូល និងដឹកសំពីងសំពោង៕KD

ព័ត៌មានពេញនិយម