Monday, October 21, 2024

កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហឹង្សាដោយចេតនា

ខេត្តពោធិ៍សាត់ ៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១២ និង ៤៨នាទីថ្ងៃត្រង់ កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាព យកកាំបិតតាំងតោ ចំនួន ០១ កាប់ទៅលើជនរងគ្រោះឈ្មោះ អ៊ុក ទុំ ភេទស្រី អាយុ ៥៤ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ចំនួន ០១កាំបិត ចំក្បាលខាងឆ្វេងបណ្ដាលអោយរងរបួសចេញឈាម (របួសស្រាល) មូលហេតុ មានទំនាស់ពាក្យសម្តី នៅចំណុចភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ជនសង្ស័យដែលបានឃាត់ខ្លួន មានឈ្មោះ លី ហួត ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ បច្ចុប្បន្នជនរងគ្រោះខាងលើបានញ្ជូនទៅព្យា បាលនៅពេទ្យឯកជន ។ ចំពោះជនសង្ស័យ និងវត្ថុតាង កាំបិតតាំងតោ ត្រូវបានបញ្ជូនមកអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕KD

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់

ព័ត៌មានពេញនិយម