ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋខ្មែរម្នាក់ចូលចូលទៅកាប់ឈើធ្វើអុសដុតក្នុងទឹកថៃ បានជាន់មីនដាច់ជើងម្ខាង ហើយកម្លាំងនគរបាលការពារព្រំដែនគោក ដែលឈមភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ចូលទៅសង្គ្រោះនៅវេលាម៉ោង ១៥ និង ០០នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ។ លោកវរសេនីយ៍ឯក អ៊ឹម សុភារៈអធិការនគរបាលស្រុកអូរជ្រៅបានប្រាប់ថា ជនរងគ្រោះឈ្មោះ យឹម សុភាព ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិអាងសីលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ថា ជនរងគ្រោះបានចូលទៅកាប់ឈើធ្វើអុសតាមបន្ទាត់ព្រំដែនក្នុងទឹកដីថៃប្រមាណជាជិត១០០ម៉ែត្រ ដល់ផ្លូវកៅស៊ូថៃ ក៍បានជាន់មីនបណ្តាលដាច់ជើងម្ខាងផ្នែកខាងស្តាំ ហើយភាគីយោធាថៃអោយកម្លាំងនគរបាលការពារព្រំដែនគោកលេខ៩១១ ដែលឈជើងតាមបន្ទាត់ព្រំដែនចូលទៅសង្គ្រោះដោយដាក់អង្រឹងសែងចេញមកទឺកដីកម្ពុជាហើយអោយក្រុមសង្គ្រោះទៅទទួលយកដឹកទៅកាន់មន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែតដីថ្មី។
លោកវរសេនីយ៍ឯក អ៊ឹម សុភារៈ បានបញ្ជាក់ថាកន្លែងដែលជនរងគ្រោះទៅកាប់ឈើអុសដុតនោះជាកន្លែងដែលត្រូវខាងភាគីថៃដាក់បម្រាបមិនអោយចូល តែជនរងគ្រោះនៅតែបន្តចូលទៅកាប់ឈើធ្វើអុស ហើយបច្ចុប្បន្នជនរងគ្រោះបាននឹងកំពុងសង្គ្រោះទៅកាន់មន្ទីពេទ្យ៕ លោក ចាន់ តារា