រាជធានីភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងលោកជំទាវ ហុង ពិសី ព្រមទាំងសហការីនៃអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌទី៦ នៅវត្តបទុមវតី រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។ នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ែន បូណា និងលោកជំទាវ ហុង ពិសី ព្រមទាំងសហការី បានអញ្ជើញចូលក្រាបបង្គំទូលថ្វាយ និងប្រគេនទេយ្យទាន និងបច្ច័យបួនចំពោះ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ ដើម្បីបង្សុកូលឧទ្ទិសមហាកុសលជូនដល់បុព្វការីជន៕KD
ប្រភព៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល