Thursday, November 21, 2024

សម្ដេចតេជោ ចេញអនុក្រឹត្យស្តីពីការកំណត់តារាងភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ និងតារាងភាគនៃប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ

រាជធានីភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើ អនុក្រឹត្យលេខ១៩៦ អនក្រ.បក ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ស្តីពីការកំណត់តារាងភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ និងតារាងភាគនៃប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ។

យោងតាមមាត្រា១ នៃសេចក្ដីសម្រេច អនុក្រឹត្យមានគោលបំណងកំណត់តារាងភាគ នៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ ដែលសម្រេចបានដោយរូបវន្តបុគ្គល សហគ្រាសឯកក៏បុគ្គលនិងចំណែកដែលត្រូវបែងចែកឲ្យសមាជិកនីមួយៗ របស់ក្រុមហ៊ុនសហគម្មសិទ្ធិ ដែលមិនត្រូវបានចាត់ទុកជានីតិបុគ្គល និងតារាងភាគនៃប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ របស់និយោជិកនិវាសនជន។

អនុក្រឹត្យបានបញ្ជាក់បន្ថែមក្នុងមាត្រា២ថា មានវិសាលភាព អនុវត្តចំពោះពន្ធលើប្រាក់ចំណូលនិងពន្ធលើប្រាក់បៀវត្ស។

ចំណែកមាត្រា៣ និងមាត្រា៤ គឺជាតារាង នៃការគណនីពន្ធទៅលើបរៈចំណូលនិងប្រាក់បៀវត្ស។

មាត្រា៥ អនុក្រឹត្យនិងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយពីអនុក្រឹត្យនេះត្រូវចាត់ទុកជានារីករណ៍។

មាត្រា៦ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ២០២៣ នេះតទៅ៕នាគស

ព័ត៌មានពេញនិយម