Thursday, November 21, 2024

ក្រុមការងារបណ្តុះបណ្តាលមន្ទីរពេទ្យកាល់ម៉ែត វគ្គបណ្តុះបណ្តាលស្តីពី “ការជួយសង្គ្រោះបេះដូង និងដង្ហើមចំពោះមនុស្សពេញវ័យ កុមារ និងទារក”

រាជធានីភ្នំពេញ ៖ កម្មវិធីបណ្ដុះបណ្ដាលនេះធ្វើឡើងរយៈពេល៣ថ្ងៃពីថ្ងៃទី ១៨-២០ ខែកញ្ញា ឆ្នាំ ២០២៤ ក្រុមការងារបណ្តុះបណ្តាលមន្ទីរពេទ្យកាល់ម៉ែត បានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី ការជួយសង្គ្រោះបេះដូង និង ដង្ហើមចំពោះមនុស្សពេញវ័យ កុមារ និងទារក CPR (Cardiopulmonary Resuscitation for adult and infant) and Choc anaphylactic ជូនដល់សិក្ខាកាម ចំនួន ១៨៦ នាក់ដែលជាបុគ្គលិកតាមផ្នែកនានា ដូចជាផ្នែកជំងឺទូទៅ ជំងឺប្រព័ន្ឋប្រសាទ វះកាត់ទូទៅ វះកាត់សាស្ត្រប្រព័ន្ឋប្រសាទ ពិគ្រោះជំងឺក្រៅ និង មជ្ឈមណ្ឌលលាងឈាម ប្រកបដោយជោគជ័យ និងលទ្ឋផលល្អប្រសើរ។ វគ្គបណ្តុះបណ្តាលនេះមានគោលដៅពង្រឹង លើកកម្ពស់សមត្ថភាព និងធ្វើបច្ចុប្បន្នភាពឱ្យកាន់តែប្រសើរឡើងទៀត នៅក្នុងការអនុវត្តការជួយសង្គ្រោះដល់ជនរងគ្រោះ(អ្នកជំងឺ) ដែលមានបញ្ហាដែលអាចវិវត្តទៅដល់ការ គាំងបេះដូង ឲ្យមានដំណើរឡើងវិញ មុននឹងបញ្ជូនទៅផ្នែកប្រពោធនកម្ម ធ្វើការសង្គ្រោះបន្ត ។ កម្មវិធីបណ្តុះបណ្តាលនេះដែរ គឺសំដៅទៅលើការពង្រឹងគុណភាពនៃការជួយសង្គ្រោះបឋម ឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយសុវត្តិភាព និងចាំបាច់នូវការធ្វើបច្ចុប្បន្នភាពចំណេះដឹងជាប្រចាំ ស្របតាមការវិវឌ្ឍន៍នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងតម្រូវការរបស់ជនរងគ្រោះ(អ្នកជំងឺ)និងក្រុមគ្រួសារ ជាពិសេសដើម្បីលើកកម្ពស់គុណវុឌ្ឍដល់បុគ្គលិកតាមផ្នែក/អ៊ុយនីតេនានាក្នុងមន្ទីរពេទ្យ ក្នុងការផ្តល់សេវាថែទាំមានគុណភាព ប្រសិទ្ឋភាព ជាស្តង់ដាសកល៕KD

ព័ត៌មានពេញនិយម