រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៩ និងទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ទឹម ស៊ីផា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញចូលរួមសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងបញ្រ្ជាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយមានការចូលរួមពីតំណាងក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថានទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ក្រមបរិស្ថាន និងធនធានធម្មជាតិបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ ត្រូវបានក្រសួងបរិស្ថានចំណាយពេលវេលាជាង៨ឆ្នាំ ដើម្បីចងក្រង និងឆ្លងកាត់ការពិនិត្យ សម្រេច និងអនុម័តតាមដំណាក់កាលច្បាប់ជាបន្តបន្ទាប់។ ក្រមនេះត្រូវបានចែកជា១២គន្ថី និងមានមាត្រាសរុប៨៦៥។
ដោយទទួលបាននូវគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ទឹម ស៊ីផា អនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ ក៏បានធ្វើបទបង្ហាញត្រង់គន្ថីទី១០ ៖ ទោសប្បញ្ញត្តិនៃក្រមបរិស្ថាន និងធនធានធម្មជាតិ ជូនអង្គសិក្ខាសាលាផងដែរ៕KD
ប្រភព៖ ក្រសួងយុត្តិធម៌