ខេត្តសៀមរាប៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញសំណេរនៅលើ facebook ផ្លូវការរបស់សម្ដេចយ៉ាងដូច្នេះថា៖”ដំណើរដ៏វែងឆ្ងាយដែលគ្មានពេលឈប់សម្រាកបានក្លាយជាទម្លាប់តាំងពីអាយុតិចរហូតអាយុច្រើន។ជាកិច្ចការដែលចាំបាច់ដែលតម្រូវឲ្យធ្វើដោយខានមិនបាន។ភ្នំពេញ.ញូយ៉ក.ឡាហាវ៉ាន.តូក្យូ.ភ្នំពេញ.សៀមរាបប្រើរយៈពេល១០ថ្ងៃចម្ងាយរាប់មុឺនគីឡូម៉ែត្រជាមួយការងារយ៉ាងច្រើន។
នឿយកាយតែសប្បាយចិត្ត ព្រោះបានធ្វើការបំរើជាតិនិងប្រជាជន”។
អមដោយរូបថតជាច្រើនសន្លឹក នៃដំណើរអញ្ជើញមុខដល់ ទឹកដីអង្គរដ៏បវរ នៅព្រឹកថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២២ នេះ។
សបញ្ជាក់ឲ្យឃើញថា សម្ដេច ពិតជាបានខិតខំទាំងកម្លាំងកាយនិងចិត្ត ដើម្បីបំរើជាតិនិងប្រជាជនរបស់សម្ដេច។
ក្នុងដំណើរអញ្ជើញមកដល់នេះ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តសៀមរាប មានមានចិត្តរំភើប សប្បាយរីករាយយ៉ាងក្រៃលែង និងសង្ឃឹមយ៉ាងមុតមាំថា សម្ដេចតេជោ លោកនឹងបន្តជួយអភិវឌ្ឍន៍ខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍មួយនេះ ឱ្យកាន់តែមានការរីកចម្រើនជឿនលឿន បន្ថែមទៀត ក្រោយពេលដែលខេត្តនេះ ទើបនឹងទទួលបានផ្លូវដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេច ចំនួន ៣៨ ខ្សែ ដែលកែប្រែមុខមាត់ថ្មីរបស់ រាជធានីបុរាណមួយនេះ សមជាខេត្តសក្ដានុពល និងប្រកបដោយកិត្យានុភាព៕នាគស