ខេត្តសៀមរាប៖ ដោយមានការយកចិត្តទុកដាក់អំពីសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានណែនាំ និងចង្អុលបង្ហាញយ៉ាងគត់មុត ទៅមន្ត្រីក្រោមឱវាទ ទើបគេឃើញវត្តមាន លោក វរៈសេនីយ៍ ទោ សោមវិរ: នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំកំលាំង លោកនាយរងការិយាល័យ និង មន្ត្រី នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចូលរួមណែនាំពន្យល់អំពីច្បាប់ចរាចរណ៍ និង បញ្ហាប្រឈមនានា ដល់ក្រុមហ៊ុនដឹកជញ្ជូន Foodpanda រួមចំនួន ៨០នាក់ ស្រី១០នាក់ នៅមុខស្នាកការមាត់ស្ទឹង សួនច្បារព្រះរាជដំណាក់ នៅព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤៕KD