Wednesday, December 11, 2024

អាជ្ញាធរជាតិអប្សរា សហការជាមួយវិស័យឯកជន បន្តដាំកូនឈើក្នុងបរិវេណរមណីយដ្ឋានអង្គរ

ខេត្តសៀមរាប៖ ក្នុងយុទ្ធនាការដាំដើមឈើ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារកាណាឌីយ៉ា សាខាសៀមរាប អង្គរអាកខេត ចំនួន៣០នាក់ បានសហការជាមួយអាជ្ញាធរជាតិអប្សរា  ចូលរួមដាំកូនឈេីចម្រុះចំនួន៣៤២ដេីម តាមដងស្ទឹងសៀមរាប ស្ថិតនៅខាងជើងស្ពានបច្ចេកទេស(ស្ពានរ៉ោករ៉ាក)។ ការងារនេះ ក្នុងបំណងដើម្បីបន្សល់ទុកជាស្នាដៃការងារដល់សង្គម បរិស្ថាន និងទុកជាអនុស្សាវរីយ៍នៃការចងចាំក្នុងរមណីយដ្ឋានអង្គរផង៕KD អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ

ព័ត៌មានពេញនិយម