Saturday, November 23, 2024

ប្រជាពលរដ្ឋចំនួន៧៣៨គ្រួសារ ក្នុងសង្កាត់ក្របីរៀលបានទទួលចង្រ្កានបង្កើនថាមពល កាត់បន្ថយការបំពុលបរិស្ថាន

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ក្របីរៀល រួមជាមួយលោកសាខុន ប៉ូរិន ប្រធានបណ្តាញសង្គមស៊ីវិលកម្ពុជា (CCN) និងលោក ឈួន យ៉ែប ចៅសង្កាត់ក្របីរៀល បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីចែកចង្រ្កានបង្កើនថាមពល ដែលជាអំណោយរបស់ក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Services Co Ltd (ជាងស៊ូ អៃបឺក អិនវ៉ាយរុនមិនថល ខុនសូលធីសឺវីស) ជូនប្រជាពលរដ្ឋចំនួន៧៣៨គ្រួសារ នៅក្នុងភូមិចំនួន៧ នៃសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។ ការចែកជូនចង្រ្កានបង្កើនថាមពលខាងលើនេះ គឺមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋានប៉ុណ្ណេាះទេ ប៉ុន្តែក៏ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ជីវភាពប្រជាជន ព្រមទាំងកាត់បន្ថយការបំពុលបរិស្ថានក្នុងសហគមន៍ផងដែរ៕KD

ព័ត៌មានពេញនិយម