Thursday, September 19, 2024

នគរបាលស្រុកសង្កែ ឃាត់ខ្លួនយុវជន ០៣នាក់ ដែលសង្ស័យថា បានវាយសម្លាប់យុវជនម្នាក់

ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២៤ ក្រុមអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វើការបង្ក្រាប ករណីហិង្សា មានស្ថានទម្ងន់ទោស (ដោយវាយនឹងដំបងដែក) បណ្តាលអោយមរណះភាពជនរងគ្រោះ មានឈ្មោះ ឃឿត សាហ្វុង ភេទ ប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង បាត់បង់ជីវិត ដោយឃាត់ខ្លួនជនសង្ស័យ បានចំនួន០៣នាក់ ដែលទី១ មានឈ្មោះ ហឿត ឡៃហៀង ហៅ ខ្យង់ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ទី២ មានឈ្មោះ ស្រស់ សុវណ្ណា ភេទ ប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង និងទី៣ មានឈ្មោះ ខុន សុខេន ភេទ ប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិរូងជ្រៃ ឃុំខ្នារមាស ស្រុកបវេល ខេត្តបាត់ដំបង។ បច្ចុប្បន្នផ្នែកជំនាញកំពុងតែកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕KD

អត្ថបទ និង រូបភាព លោក លីន សាលី

ព័ត៌មានពេញនិយម