ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបសំណេះសំណាលជាមួយ ឯកឧត្តម Du Zhanyuan ប្រធាននាយកដ្ឋានកិច្ចការកម្មសិទ្ធិបោះពុម្ពផ្សាយ ភាសាបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។
ជំនួបសំណេះសំណាលនេះ ក្នុងគោលបំណង ពង្រឹងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការ លើការផ្សព្វផ្សាយតំបន់អង្គរ ដែលជាសម្បត្តិបេតិកភណ្ឌកាន់ពិភពលោក ព្រមទាំងការទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជនចិនឱ្យឈានទៅរកការពង្រីកទីផ្សារទេសចរណ៍កាន់តែទូលំទូលាយថែមទៀត៕KD
អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
រូបភាព៖លោករដ្ឋ ផល្លីន