Monday, September 16, 2024

ជនជាតិវៀតណាមពីរនាក់ ត្រូវបានឃាត់ខ្លួន ជាមួយថ្នាំញៀន ជាច្រើនប្រភេទ នៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ជនជាតិវៀតណាមចំនួនពីរនាក់ ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ធ្វើការឃាត់ខ្លួន ខណៈត្រួតពិនិត្យឆែកឆេរ លើរថយន្តដឹកអ្នកដំណើរ ៤៥កៅអី ផ្លាកលេខ ឡាវ 7979 ចេញពីប្រទេសឡាវ មកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំង ប្រទះឃើញថ្នាំញៀនទាំងនោះរួមមាន ២៧ដុំធំ ជាប្រភេទក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន និងប្រភេទថ្នាំគ្រាប់ពណ៌បៃតង សង្ស័យជាប្រភេទថ្នាំគ្រវី ១០ដុំធំ ជាប្រភេទម្សៅសង្ស័យជាសារធាតុញៀនប្រភេទហេរ៉ូអ៊ីន, គ្រាប់ក្រហមតូចៗ៤៦៥គ្រាប់ សង្ស័យជាសារធាតុញៀនប្រភេទថ្នាំយ៉ាម៉ា និងក្រាមពណ៌សថ្លា ១កញ្ចប់តូច នៅក្រោមកៅអីអង្គុយផ្នែកខាងក្រោយនៃរថយន្តនោះ។ក្រោយពីមានការសង្ស័យប៉ុស្តិ៍នគរបាលច្រកទ្វារ បានសុំកិច្ចសហការជាមួយកម្លាំងសមត្ថកិច្ចការិយាល័យទំនាក់ទំនងព្រំដែន (BLO) និងសមត្ថកិច្ចមូលដ្ឋានដែលពាក់ព័ន្ធ ត្រួតពិនិត្យបន្ថែម និងបានបញ្ជូនទៅឲ្យស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីបន្តអនុវត្តនីតិវិធី៕KD

ព័ត៌មានពេញនិយម