Friday, November 22, 2024

ឯកឧត្តមបណ្ឌិត អ្នកឧកញ៉ា សៀង ណាំ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា បាននាំយកអំណោយ ជូនប្រជាពលរដ្ឋក្នុងស្រុកក្រឡាញ់

ខេត្តសៀមរាប៖ឯកឧត្តមបណ្ឌិត អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប ជាសមាជិករដ្ឋសភាជាតិ និងលោកជំទាវ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តសៀមរាប អញ្ជើញអមដំណើរដោយ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ចុះជួបសួរសុខទុក្ខនិងនាំយកអំណោយ ជូនគ្រួសារប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ប្រឈមនឹងការខ្វះខាតស្បៀង ក្នុងស្រុកក្រឡាញ់ ចំនួន ០៨ឃុំ ៥៨ភូមិ ស្មើនឹង ៥១១គ្រួសារ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២នេះ។

ថ្លែងក្នុងឱកាសនោះផងដែរ ឯកឧត្តមអ្នកឧកញ៉ា បានគោរពថ្លែងអំណរគុណយ៉ាងជ្រៀតជ្រៅ ជូនចំពោះសម្ដេចពិជ័យសេនា ដែលសម្ដេចតែងតែយកចិត្តទុកដាក់ អំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប។ តួយ៉ាងដូចក្នុងពេលនេះ សម្តេចពិជ័យសេនា បានប្រគល់ភារកិច្ចឱ្យ អ្នកឧកញ៉ានិងភរិយា ជាមួយឯកឧត្ដម ទៀ សីហា អភិបាលខេត្ត បានពាំនាំនូវការសួរសុខទុក្ខ យកអំណោយជូនគ្រួសារប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក បើទោះបីជាសម្ដេចអវត្តមាននៅពេលនេះក្ដី។
ភ្ជាប់ជាមួយនឹងបណ្ដាំផ្ញើសួរសុខទុក្ខ របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឯកឧត្តមបណ្ឌិតអ្នកឧកញ៉ា សៀង ណាំ បានថ្លែងសារ ទៅកាន់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកថា “ថ្ងៃនេះ ជាថ្ងៃភ្ជុំបិណ្ឌបងប្អូនពុទ្ធបរិស័ទទៅវត្តគ្រប់ៗគ្នា ចំណែកខ្ញុំបាទនិងភរិយាមិនទាន់បានទៅវត្តទេ ដោយប្រញ៉ាប់មកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកដោយទឹកជំនន់នៅស្រុកក្រឡាញ់”។
ទាំងនេះសបញ្ជាក់ឲ្យឃើញថា ទាំងសម្ដេចពិជ័យសេនា ទៀប បាញ់ ទាំងឯកឧត្តមបណ្ឌិតឧកញ៉ា និងឯកឧត្តមអភិបាលខេត្ត ពិតជាមានការព្រួយបារម្ភ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ យ៉ាងក្រៃលែង។

សូមរំលឹកថា អំណោយដែលបាននាំយក ទៅចែកជូនគ្រួសារប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ ប្រឈមនឹងការខ្វះខាតស្បៀង ក្នុងស្រុកក្រឡាញ់ នៅពេលនោះរួមមាន៖ ត្រីខចំនួន ៦០០យួរ អង្ករចំនួន ១៥តោន និងថវិកាចំនួន ២០លានរៀល៕KD

ព័ត៌មានពេញនិយម