ខេត្តសៀមរាប៖ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ កិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា និងសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប រៀបចំទស្សនកិច្ចគុនខ្មែរនៅតំបន់អង្គរ ។ ទស្សនកិច្ចកីឡាករគុនខ្មែរមកកាន់តំបន់ប្រវត្តិសាស្រ្តអង្គរ បានដឹកនាំកីឡាករកីឡាការិនីលំដាប់ជួរមុខក្នុងប្រទេសកម្ពុជាទទួលបានមេដាយពីព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ដើម្បីឱ្យពួកគាត់បានឈ្វេងយល់ពីចម្លាក់គុនខ្មែរនៅតាមផ្ទាំងសិលានៅតាមប្រាសាទសំខាន់ៗ មានប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម ប្រាសាទព្រះខ័ន៘ ជាសាវតារនៃគុនខ្មែរតាមរយៈចម្លាក់នៅតាមប្រាសាទនានា មានជាយូរលង់ណាស់មកហើយ។ បណ្តុះគំនិតស្មារតីស្រឡាញ់ និងបង្កើនឆន្ទះថែរក្សាការពារ រួមគ្នាចូលរួមផ្សព្វផ្សាយទៅកាន់ពិភពលោក។ ក្នុងដំណើរទស្សនកិច្ចនេះដែរ មានបុរាណវិទូរបស់អាជ្ញាធរជាតិអប្សរា បានធ្វើបទបង្ហាញនៅតាមចម្លាក់នៅតាមប្រាសាទនីមួយៗផង៕KD
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ រដ្ឋ ផល្លីន