Saturday, November 23, 2024

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តCentral Javaនៃសាធារណរដ្ឋឥណ្ឌូនេស៊ី

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តCentral Java នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលដឹកនាំដោយ លោក ស្រី Muhammad Isnaeni ប្រធានក្រុមគណៈប្រតិភូ នៃខេត្តCentral Java នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។ ក្នុងជំនួបពិភាក្សាបានផ្តោតសំខាន់អំពីការបន្តកិច្ចសហប្រតិបត្តិការ ការងារអភិរក្ស និងថែរក្សារមណីយដ្ឋានអង្គរ នៃព្រះរាជាណាចក្រកម្ពុជា និងប្រាសាទបូរ៉ូប៊ូឌួ(Borobudur)នៃសាធារណរដ្ឋឥណ្ឌូនេស៊ី៕KD

រូបភាព៖លោក សឿន ប៊ុនស៊រ

ព័ត៌មានពេញនិយម