ខេត្តសៀមរាប៖បុរសម្នាក់ស្រវឹងធ្លាក់ពីលេីផ្ទះហើយ បោកត្រូវនឹងជេីងសសរផ្ទះ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត នៅស្រុកស្វាយលើ នាព្រឹកថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២២។
សមត្ថកិច្ចបានឲ្យដឹងថា៖មានហេតុការណ៍ភ្ញាក់ផ្អើលមួយ នៅវេលាម៉ោង០៥និង ៣០នាទី មានករណីមនុស្សម្នាក់ធ្លាក់ពីលេីផ្ទះ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត នៅភូមិ អង្កាញ់ (ត្រពាំងអង្រ្គង) ឃុំស្វាយលេី ស្រុកស្វាយលេី ខេត្តសៀមរាប។
ក្រោយទទួលបានដំណឹងនេះភ្លាម កំលាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ ក៍បានចុះទៅដល់ទីតាំង។
សមត្ថកិច្ចបន្តថា បន្ទាប់ពីចុះទៅដល់កន្លែងកើតហេតុ និងធ្វើការពិនិត្យរួចមកឃើញថា បុរសម្នាក់ដែលមានឈ្មោះ ហួត វីន ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅ កន្លែងកើតហេតុ ពិតជាបានទទួលមរណភាពពិតប្រាកដមែន។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដោយសារជនរងគ្រោះ ស្រវឹងស្រាហើយក៍ធ្លាក់ពីលេីផ្ទះកំពស់ប្រហែស ២ម៉ែត្រ ត្រូវចំជេីងសសរថ្មដោយខ្លួនឯង មិនមានពាក់ព័ន្ធនឹងករណីអ្វីផ្សេងទៀតឡើយ។
បន្ទាប់ពីពិនិត្យ នឹងធ្វើកំណត់ហេតុរួចមក សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕KD