Monday, September 16, 2024

ឆ្លងចរន្តអគ្គីសនី ឆាបឆេះផ្ទះលក់សម្ភារៈពីរល្វែង ស្លាប់មនុស្សម្នាក់ ម៉ូតូមួយគ្រឿង និង រថយន្ត Lexus Nx200t ….

រាជធានីភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះលក់សម្ភារៈ មួយកន្លែង យីហោ ម៉ាក់ស្រីពេជ្រ អស់ចំនួនពីរល្វែង ស្លាប់ស្ត្រីម្នាក់ មានឈ្មោះ សាយ រឿន ស្រី អាយុ៥២ឆ្នាំ ម៉ូតូមួយគ្រឿង រថយន្ត Lexus Nx200t ពណ៌ស ផ្លាកលេខ ភ្នំពេញ ភ្នំពេញ 2AX-0889 … នៅតាមបណ្តោយផ្លូវវេងស្រេង ភូមិដំណាក់ធំ៣​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោង ៩ និង ២០នាទី ថ្ងៃទី២២​ ខែសីហា ឆ្នាំ២០២៤។ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ២១គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១៥គ្រឿង ប្រើប្រាស់ទឹកអស់ ៤៥ឡាន ស្មើរនឹង១៨០ម៉ែត្រគូប​,​ រថយន្តជំនួយមកពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន​០២គ្រឿង​ ប្រេីប្រាស់ទឹកអស់០២ឡាន​ ស្មេីរនឹង០៨ម៉ែត្រគូប​,​ រថយន្តទ័ពពិសេស៩១១ ចំនួន០២គ្រឿង​ ប្រេីប្រាស់ទឹកអស់០២ឡាន​ ស្មេីរនឹង០៨ម៉ែត្រគូប,​ រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា​ ចំនួន០១គ្រឿង​ ប្រេីប្រាស់ទឹកអស់០២ឡាន​ ស្មេីរនឹង១២ម៉ែត្រគូប​ និងរថយន្តសួនឧស្សហកម្មកាណាឌីយ៉ា​ ចំនួន០១គ្រឿង​ ប្រេីប្រាស់ទឹកអស់០១ឡាន​ ស្មេីរនឹង០៤ម៉ែត្រគូប។

កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ និងបញ្ជាក់ថា ករណីនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី ៕កណ្ដុររាត្រី

ព័ត៌មានពេញនិយម