Friday, November 22, 2024

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹង ស្ដីពីការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តសៀមរាប បណ្តោះអាសន្ន

ខេត្តសៀមរាប៖មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងលេខ៩៨១ សក.ដជ.សរ ស្ដីពីការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ជាបណ្តោះអាសន្ន នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ។

មន្ទីរបានឲ្យដឹងថា ដោយស្ថានភាពជំនន់ទឹកភ្លៀងបាន និងកំពុងជន់ឡើងយ៉ាងខ្លាំង ជាហេតុបណ្ដាលឱ្យលិចលង់នៅតាមកំណាត់ផ្លូវមួយចំនួន ដូចនេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សូមធ្វើការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ជាបណ្តោះអាសន្នចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

មន្ទីរបានបន្តថា នៅក្នុងស្ថានភាពបែបនេះធ្វើឱ្យផ្លូវ ស្ពាន មិនអាចត្រូវនឹងទម្ងន់របស់រថយន្តដឹកទំនិញធ្ងន់ធ្ងន់បានទេ ដើម្បីបង្ការគ្រោះថ្នាក់ជាថាហេតុ និងទប់ស្កាត់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពានធានាឱ្យបាននៅការប្រើប្រាស់យូរអង្វែង មន្ទីរសុំធ្វើការបទចរាចរណ៍ជាបណ្ដោះសត្វនៅកំណត់ផ្លូវមួយចំនួនដូចខាងក្រោម៖
កំណាត់ផ្លូវជាតិលេខ ៦៤ (ដំដែក-ព្រះវិហារ), ផ្លូវជាតិលេខ៦៧ (សៀមរាប-អន្លង់វែង), ផ្លូវជាតិលេខ៦៨ (ក្រឡាញ់-ឧត្តរមានជ័យ), ផ្លូវខេត្តលេខ២៦៥E (រលួស-កំពង់ភ្លុក), ផ្លូវខេត្តលេខ២៦៦C (ស្វាយធំ-បន្ទាយស្រី), ផ្លូវខេត្តលេខ២៦៦F (ពួក-អង្គរជុំ), ផ្លូវខេត្តលេខ២៦៧៣ (អង្គរជុំ-វ៉ារិន), ផ្លូវខេត្ត លេខ២៦៧៦ (ទួលគ្រួស-តាសៀម), ផ្លូវខេត្តលេខ២៦៤៥ (ស្វាយលើ-ស្រែណូយ), ផ្លូវខេត្តលេខ៦២-៣ (បេងមាលា-ខ្វាវ)។

ក្នុងន័យនេះមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តសៀមរាប បានសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំ ចំពោះស្មារតីនិងឆន្ទៈមនសិការបស់អស់លោក លោកស្រី អ្នកនាង កញ្ញា ជាម្ចាស់រថយន្តដឹកទំនិញធ្ងន់ធ្ងន់ទាំងអស់ ពិតជាចូលរួមសហការអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានសេចក្តីជូនដំណឹងសារជាថ្មី៕KD

ព័ត៌មានពេញនិយម