រាជធានីភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើអនុក្រឹត្យ លេខ៧១៩អនក្រ.តត ស្ដីអំពី ការផ្ទេរភារកិច្ចនិងតែងតាំងមន្ត្រីរាជការ បានសម្រេច៖
តាមមាត្រា១ នៃអនុក្រឹត្យ ផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ០៣រូបនៅក្នុងខេត្តរតនគិរី។
តាមមាត្រា ២ នៃអនុក្រឹត្យ តែងតាំងមន្ត្រីរាជការចំនួន ០២រូបឲ្យកាន់មុខតំណែង ជាអភិបាលស្រុកនៃខេត្តរតនគិរី។កាលពីថ្ងៃទី ០៥ ខែកញ្ញាឆ្នាំ ២០២២៕KD