Tuesday, December 3, 2024

ទីបំផុត សមត្ថកិច្ច ឃាត់ និងបញ្ជូន ក្មេងទំនើង ១០នាក់ ដែលវាយតប់ កាប់ចាក់គ្នា បង្កចលាចល ក្នុងមូលដ្ឋាន នៅបរិវេណវត្តកំពង់ឃ្លាំង ទៅតុលាការហើយ

ខេត្តសៀមរាប៖ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ កម្លាំង នៃអធិដ្ឋាននគរបាលស្រុកសូទ្រនិគម បានឃាត់ខ្លួនក្មេងទំនើងចំនួន ១០នាក់ ដែលវាយតប់ កាប់ចាក់គ្នាបង្កចលាចលក្នុងមូលដ្ឋាន នៅបរិវេណវត្តកំពង់ឃ្លាំង ស្ថិតក្នុងភូមិផ្សារឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប នាំទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងបានបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តសៀមរាប តាមនីតិហើយ។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីមានបណ្ដឹងបរិហារ តាមរយៈវីដេអូសកម្មភាពវាយតប់ កាប់គ្នា បង្ហោះចូលក្រុប Telegram ព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី០២ សីហា ឆ្នាំ២០២៤ វេលាម៉ោង២០ និង ៣០នាទី កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ឃ្លាំង និងប្រជាការពារ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ឃីម ផល្លា បានពិនិត្យស្រាវជ្រាវសាវតា រហូតនាំខ្លួនអ្នកពាក់ពន្ធ័ចំនួន១០នាក់ យកទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម នៅវេលាម៉ោង ៩ និង ៣០នាទី ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤។ប្រភពដដែលបានបន្តថា ក្មេងទំនើងទាំង ១០នាក់នេះ អវិជ្ជមានសារធាតុញៀន និងមានចំនួន ២ក្រុម ៖

ក្រុមទី១ (ឈ្មោះក្រុម NGK) ឃាត់បានចំនួន ០៤នាក់

១/ឈ្មោះ ហេង វាសនា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ នេសាទ រស់នៅភូមិមុខវត្ត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្ត សៀមរាប ជាអ្នកកាន់កាំបិត ។

២/ឈ្មោះ ហេង ផាក ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ នេសាទ រស់នៅភូមិមុខវត្ត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ជាអ្នកកាន់ដាវ ។

៣/ឈ្មោះ ហេង ផុង ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ នេសាទ រស់នៅភូមិមុខវត្ត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

៤/ឈ្មោះ ហេង វ៉ានី ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ នេសាទ រស់នៅភូមិមុខវត្ត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

ក្រុមទី២ (អត់ឈ្មោះក្រុម) ឃាត់បានចំនួន ០៦នាក់

១/ឈ្មោះ ខាន សុខចាន់ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ នេសាទ នេសាទ រស់នៅភូមិជ័យជេត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

២/ឈ្មោះ ខាន សុខា ភេទ ប្រុស អាយុ ១៧ឆ្នាំ មុខរបរ នេសាទ នេសាទ រស់នៅភូមិជ័យជេត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

៣/ឈ្មោះ គា វិសាល ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិជ័យជេត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

៤/ឈ្មោះ ភាក់ ឧត្តម ភេទ ប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិជ័យជេត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

៥/ឈ្មោះ ឡាយ ណាលិន (ហៅឡុង) ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ នេសាទ រស់នៅភូមិជ័យជេត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ជាអ្នកកាន់ដំបងឈើ ។

៦/ឈ្មោះ ម៉ៅ សុខលាប ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ នេសាទ រស់នៅភូមិជ័យជេត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងមាន កាំបិតព្រាដងឈើចំនួន ០១ដើម ប្រវែង ៤១សម ដាវដងដែកចំនួន ០១ដើម ប្រវែង ៥៥សម ដំបងឈើចំនួន ០១ដើម ៧២សម និងទូរសព្ទ័ចំនួន ០៥គ្រឿងផងដែរ។

ប្រភពបន្ថែមថា ក្មេងទំនើងទាំង០២ក្រុមខាងលើ ជាមុខសញ្ញាក្មេងទំនើង ហើយកន្លងមក អ្នកខ្លះក្នុងក្រុមធ្លាប់បានធ្វើកិច្ចសន្យានៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ឃ្លាំងម្ដង ជាពីរដង រួចមកហើយ។

នៅចំពោះមុខសមត្ថកិច្ច ពួកគាត់បានឆ្លើយសារភាពថាពិតជាបានធ្វើសកម្មភាពវាយតប់ កាប់គ្នានៅលើវត្តឃ្លាំងប្រាកដមែន ដោយសារខឹងគំគួន ធ្លាប់មានជម្លោះវាយតប់គ្នា និងជេរប្រមាថគ្នាពីមុនមក។

ប្រភពដដែលបានបញ្ជាក់ថា ពាក់ពន្ធ័ករណីនេះ ជា«ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ដោយប្រើអាវុធ និង ធ្វើចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត» ទើបអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បញ្ជូនបន្តទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ហើយជំនាញក៍បាន បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប៕KD

ព័ត៌មានពេញនិយម